Khmer Abridged Explanation of the Quran
48:4 - 48:4

អល់ឡោះទ្រង់ជាអ្នកដែលបានបញ្ចុះនូវភាពនឹងនរនិងភាពស្ងប់ស្ងាត់ទៅក្នុងដួងចិត្តរបស់បណ្តាអ្នកដែលមានជំនឿដើម្បីឲ្យពួកគេកាន់តែបន្ថែមនូវសេចក្តីជំនឿរបស់ពួកគេថែមទៀត។ ហើយកងទ័ពទាំងឡាយដែលនៅលើមេឃជាច្រើនជាន់និងលើផែនដី គឺកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ទ្រង់នឹងជួយពង្រឹងជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ដោយកងទ័ពទាំងនោះ ហើយទ្រង់ដឹងបំផុតចំពោះអ្វីដែលផ្តល់ផលប្រយោជន៍ដល់ខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់មហាគតិបណ្ឌិតបំផុតចំពោះការផ្តល់ជំនួយ និងការពង្រឹងនេះ។