Khmer Abridged Explanation of the Quran
48:6 - 48:6

ហើយនិងដើម្បីទ្រង់ដាក់ទណ្ឌកម្មពួកពុតត្បុតទាំងប្រុសទាំងស្រី និងដាក់ទណ្ឌកម្មដល់ពួកមុស្ហរីគីនទាំងប្រុសទាំងស្រី ដែលពួកទាំងនេះគិតថាៈ អល់ឡោះជាម្ចាស់ទ្រង់នឹងមិនជួយសាសនារបស់ទ្រង់ឡើយ ហើយទ្រង់ក៏មិនលើកតម្កើងពាក្យបន្ទូលរបស់ទ្រង់ដែរ។ ដូច្នេះ ទណ្ឌកម្មក៏បានវិលទៅរកពួកគេវិញ ហើយអល់ឡោះទ្រង់ខឹងសម្បាពួកគេ ព្រោះតែការប្រឆាំងនិងការគិតស្មានអាក្រក់របស់ពួកគេ(ចំពោះទ្រង់) ហើយទ្រង់បណ្តេញពួកគេឲ្យចេញពីក្តីមេត្តាករុណារបស់ទ្រង់។ ហើយទ្រង់បានរៀបចំនរកជើហាន់ណាំសម្រាប់ពួកគេនៅថ្ងៃបរលោក ដែលពួកគេនឹងចូលទៅក្នុងនោះជាអមតៈ។ ហើយនរកជើហាន់ណាំ គឺជាកន្លែងវិលត្រលប់ដ៏អាក្រក់បំផុតដែលពួកគេវិលត្រឡប់ទៅកាន់វា។