Khmer Abridged Explanation of the Quran
48:12 - 48:12

ហេតុផលដែលពួកអ្នកនិយាយថា (ពួកអ្នក)រវល់មើលថែទ្រព្យសម្បត្តិនិងកូនចៅនោះ មិនមែនជាមូលហេតុដែលធ្វើឲ្យពួកអ្នកមិនបានរួមដំណើរជាមួយអ្នកនាំសារ(ព្យាការីមូហាំម៉ាត់)នោះទេ ផ្ទុយទៅវិញ ពួកអ្នកគិតស្មានថា ជាការពិតណាស់ អ្នកនាំសារ និងសហការីរបស់គាត់ នឹងត្រូវអន្តរាយទាំងអស់គ្នា ហើយពួកគាត់នឹងមិនវិលត្រលប់មកកាន់ក្រុមគ្រួសាររបស់ពួកគាត់នៅឯក្រុងម៉ាទីណះវិញជាដាច់ខាត ដោយស្ហៃតនបានតុបតែងលម្អនៅក្នុងចិត្តរបស់ពួកអ្នក ហើយពួកអ្នកគិតស្មានអាក្រក់ចំពោះម្ចាស់របស់ពួកអ្នកថា ពិតប្រាកដណាស់ ទ្រង់នឹងមិនជួយព្យាការីរបស់ទ្រង់ឡើយ។ ហើយពួកអ្នក គឺពួកដែលវិនាសអន្តរាយ ដោយសារតែការគិតស្មានអាក្រក់របស់ពួកអ្នកចំពោះអល់ឡោះជាម្ចាស់ និងការគេចវេសពីអ្នកនាំសាររបស់ទ្រង់(មិនរួមដំណើរជាមួយគាត់)។