Khmer Abridged Explanation of the Quran
48:17 - 48:17

គ្មានទោសពៃរ៍អ្វីឡើយចំពោះអ្នកដែលត្រូវបានគេអនុគ្រោះឲ្យ ដូចជាអ្នកពិការភ្នែក អ្នកពិការជើង ឬមានជំងឺ កាលណាពួកគេមិនបានចេញទៅប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះទេនោះ។ ហើយជនណាដែលគោរពប្រតិបត្តិតាមអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់នោះ ទ្រង់នឹងបញ្ចូលរូបគេទៅក្នុងឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវិមាននិងដើមឈើរបស់វា។ ក៏ប៉ុន្តែ ជនណាហើយដែលបែរចេញពីការគោរពប្រតិបត្តិចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់វិញនោះ ទ្រង់នឹងដាក់ទណ្ឌកម្មចំពោះគេនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុត។