Khmer Abridged Explanation of the Quran
48:18 - 48:18

ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់បានយល់ព្រម(ពេញចិត្ត)ចំពោះបណ្តាអ្នកដែលមានជំនឿ ខណៈដែលពួកគេបានធ្វើសច្ចាប្រណិធានជាមួយអ្នកនៅឯ អាល់ហ៊ូទៃពីយ៉ះ ដែលជាសច្ចាប្រណិធាន “ពៃអះ អាល់រិទវ៉ាន” ដែលធ្វើឡើងនៅក្រោមដើមឈើ។ ហើយទ្រង់បានដឹងនូវអ្វីដែលមាននៅក្នុងចិត្តរបស់ពួកគេ នៃភាពមានជំនឿ ភាពស្មោះស និងភាពសច្ចៈរបស់ពួកគេ។ ដូច្នេះ ទ្រង់បានបញ្ចុះភាពនឹងនរទៅក្នុងដួងចិត្តរបស់ពួកគេ ហើយទ្រង់បានតបស្នងដល់ពួកគេវិញ ដោយ(ឲ្យពួកគេ)ទទួលបានជ័យជម្នះនៅក្នុងពេលដ៏ខ្លីខាងមុខ គឺជ័យជម្នះក្នុងការរំដោះតំបន់ខ័យពើរ ដើម្បីជាការជំនួសឲ្យពួកគេវិញចំពោះការដែលពួកគេខកខានមិនបានចូលទឹកដីម៉ាក្កះនោះ។