Khmer Abridged Explanation of the Quran
48:23 - 48:23

ហើយភាពជោគជ័យរបស់អ្នកមានជំនឿ និងភាពបរាជ័យរបស់ពួកដែលប្រឆាំងនោះ គឺនៅតែកើតមានដូចនេះជានិច្ច នៅគ្រប់សម័យកាលនិងគ្រប់ទីកន្លែង។ វាគឺជាមាគ៌ារបស់អល់ឡោះចំពោះបណ្តាប្រជាជាតិជំនាន់មុនទាំងឡាយដែលបានកន្លងផុតមុនពួកដែលបដិសេធទាំងនេះ។ ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងមិនឃើញមាគ៌ារបស់អល់ឡោះមានការផ្លាស់ប្តូរឡើយ។