Khmer Abridged Explanation of the Quran
49:11 - 49:11

ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍តាមអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់! ចូរកុំឲ្យមួយក្រុមនៃពួកអ្នកមើលងាយចំពោះក្រុមមួយទៀតឲ្យសោះ។ ជួនកាល ក្រុមដែលត្រូវបានគេមើលងាយនោះ គឺល្អសម្រាប់អល់ឡោះជាងក្រុមដែលមើលងាយគេនោះទៅទៀត ហើយការវិនិច្ឆ័យនោះ គឺស្ថិតនៅលើអល់ឡោះ។ ហើយចូរកុំឲ្យស្ត្រីមើលងាយស្ត្រីដូចគ្នា។ ជួនកាល ស្ត្រីដែលត្រូវបានគេមើលងាយនោះ គឺល្អសម្រាប់អល់ឡោះជាងស្ត្រីដែលមើលងាយគេទៅទៀត។ ហើយចូរពួកអ្នកកុំបង្អាប់បងប្អូនរបស់ពួកអ្នកឲ្យសោះ ព្រោះពួកគេក៏មានឋានៈដូចពួកអ្នកដែរ។ ហើយចូរពួកអ្នកកុំដាក់ងារឲ្យគ្នាទៅវិញទៅមកនូវងារណាដែលគេមិនពេញចិត្ត ដូចជាស្ថានភាពរបស់ពួកអាន់សរ៍មុនពេលដែលអ្នកនាំសាររបស់អល់ឡោះ(ព្យាការីមូហាំម៉ាត់)បានមកដល់ក្រុងម៉ាទីណះឲ្យសោះ។ ជនណាហើយក្នុងចំណោមពួកអ្នកដែលធ្វើដូច្នោះ ពិតប្រាកដណាស់ រូបគេគឺជាអ្នកដែលល្មើសច្បាប់អល់ឡោះជាម្ចាស់ហើយ។ លក្ខណៈដែលអាក្រក់បំផុតនោះ គឺលក្ខណៈដែលល្មើសច្បាប់អល់ឡោះ ក្រោយពីមានជំនឿរួចហើយនោះ។ ហើយជនណាដែលមិនបានសារភាពកំហុសពីការប្រព្រឹត្តល្មើសនេះទេនោះ ពួកទាំងនោះហើយជាពួកដែលបំពានចំពោះខ្លួនឯង ដោយបានបណ្តោយខ្លួនឲ្យធ្លាក់ទៅក្នុងភាពអន្តរាយ ព្រោះតែអំពើល្មើសដែលពួកគេបានប្រព្រឹត្តនេះ។