Khmer Abridged Explanation of the Quran
51:52 - 51:52

ហើយដូចជាការបដិសេធដែលពួកអ្នកស្រុកម៉ាក្កះបានបដិសេធ(មិនជឿ)ចំពោះវានោះដែរ ប្រជាជាតិជំនាន់មុនជាច្រើនក៏បានបដិសេធដូចគ្នាដែរ។ ជាការពិតណាស់ គ្មានអ្នកនាំសារណាម្នាក់ដែលមកពីអល់ឡោះបានមកដល់ពួកគេ(ប្រជាជាតិជំនាន់មុន)នោះឡើយ លើកលែងតែពួកគេបាននិយាយថាៈ គេជាគ្រូមន្តអាគម ឬជាមនុស្សវិកលចរិត នោះឡើយ។