Khmer Abridged Explanation of the Quran
51:59 - 51:59

ពិតប្រាកដណាស់ សម្រាប់ពួកដែលបំពានលើខ្លួនឯងតាមរយៈការបដិសេធ(មិនជឿ)ចំពោះអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នោះ ពួកគេនឹងទទួលបានចំណែកនៃទណ្ឌកម្មដូចជាពួកជំនាន់មុនរបស់ពួកគេបានទទួលដែរ។ ទ្រង់មានពេលកំណត់ជាក់លាក់របស់ទ្រង់។ ហេតុនេះ ចូរពួកគេកុំទាមទារពីខ្ញុំឲ្យប្រញាប់(ដាក់ទណ្ឌកម្មពួកគេ)មុនពេលកំណត់របស់វាមកដល់។