Khmer Abridged Explanation of the Quran
53:26 - 53:26

ហើយមានម៉ាឡាអ៊ីកាត់ជាច្រើនដែលនៅលើមេឃជាច្រើនជាន់ ដែលការជួយអន្តរាគមន៍របស់ពួកគេ គឺគ្មានប្រយោជន៍អ្វីបន្តិចណាឡើយប្រសិនបើពួកគេចង់ជួយអន្តរាគមន៍ដល់នរណាម្នាក់ លើកលែងតែក្រោយពីអល់ឡោះជាម្ចាស់ទ្រង់អនុញ្ញាតសម្រាប់ជនណាដែលទ្រង់មានចេតនាក្នុងចំណោមពួកគេ ហើយទ្រង់យល់ព្រមឲ្យអ្នកដែលត្រូវទទួលបានការអន្តរាគមន៍នោះប៉ុណ្ណោះ។ ដូច្នេះ អល់ឡោះជាម្ចាស់ទ្រង់មិនអនុញ្ញាតឲ្យអ្នកដែលធ្វើស្ហ៊ីរិកចំពោះទ្រង់ជួយអន្តរាគមន៍ឡើយ ហើយទ្រង់ក៏មិនយល់ព្រមឲ្យអ្នកដែលគោរពសក្ការៈចំពោះអ្នកផ្សេងក្រៅពីទ្រង់នោះ ទទួលបាននូវការជួយអន្តរាគមន៍នោះដែរ។