Khmer Abridged Explanation of the Quran
53:28 - 53:28

ហើយពួកគេគ្មានចំណេះដឹងអ្វីដែលជាទីបង្អែកឲ្យពួកគេដាក់ឈ្មោះពួកម៉ាឡាអ៊ីកាត់ទាំងនោះថាជាភេទស្រីនោះឡើយ។ ក្នុងរឿងនោះ ពួកគេគ្មានតាមអ្វីក្រៅពីការស្មាន និងការស្រមើស្រមៃប៉ុណ្ណោះ ហើយពិតប្រាកដណាស់ ការស្មានមិនអាចផ្តល់ប្រយោជន៍ក្នុងការបញ្ជាក់ពីការពិតអ្វីបន្តិចបានឡើយ។