Khmer Abridged Explanation of the Quran
53:32 - 53:32

គឺបណ្តាអ្នកដែលចៀសឆ្ងាយពីបាបកម្មធំៗ និងអំពើល្មើសដែលអាក្រក់ លើកលែងតែបាបកម្មតូចតាចប៉ុណ្ណោះ(ដែលពួកគេជ្រុលជ្រួស)។ ពិតណាស់ បាបកម្មតូចតាចទាំងនេះ ត្រូវបានគេអភ័យទោសឲ្យតាមរយៈការបោះបង់នូវបាបកម្មធំៗ និងការសាងនូវអំពើល្អច្រើន។ ពិតប្រាកដណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ជាអ្នកដែលទូលំទូលាយបំផុតចំពោះការអភ័យទោស។ ទ្រង់នឹងអភ័យទោសចំពោះបាបកម្មនៃខ្ញុំបម្រើទាំងឡាយរបស់ទ្រង់នៅពេលណាដែលពួកគេសារភាពកំហុសពីបាបកម្មនោះ។ ទ្រង់ដឹងបំផុតពីស្ថានភាពនិងកិច្ចការរបស់ពួកអ្នក ខណៈដែលទ្រង់បានបង្កើតបិតារបស់ពួកអ្នក គឺព្យាការីអាហ្ទាំអំពីដី និងនៅពេលដែលអ្នកនៅជាគភ៌នៅក្នុងផ្ទៃម្តាយរបស់ពួកអ្នក ដោយពួកអ្នកត្រូវបានគេបង្កើតពីមួយដំណាក់កាលទៅមួយដំណាក់កាល។ គ្មានអ្វីមួយអំពីរឿងនោះអាចលាក់បាំងពីទ្រង់បានឡើយ។ ហេតុនេះ ចូរពួកអ្នកកុំលើកសរសើរខ្លួនឯងថា ជាអ្នកដែលកោតខ្លាច(ចំពោះអល់ឡោះ)ឲ្យសោះ។ ពិតប្រាកដណាស់ ទ្រង់ដឹងបំផុតចំពោះជនណាដែលកោតខ្លាចចំពោះទ្រង់ពិតប្រាកដ តាមរយៈការអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់។