Khmer Abridged Explanation of the Quran
72:9 - 72:9

ហើយជាការពិតណាស់ ពួកយើង(ជិន)ពីមុនធ្លាប់បានឈរជើងនៅតាមទីតាំងមួយចំនួននៅលើមេឃដើម្បីលួចស្តាប់ដំណឹងផ្សេងៗពីម៉ាឡាអ៊ីកាត់ រួចមក ពួកយើងក៏យកដំណឹងនោះមកប្រាប់បន្តដល់គ្រូទាយដែលនៅលើផែនដី។ តែឥឡូវនេះ កិច្ចការនោះបានប្រែប្រួលទៅហើយ។ ដូច្នេះ នៅពេលនេះ(ក្រោយពីព្យាការីមូហាំម៉ាត់បានក្លាយជាអ្នកនាំសាររបស់អល់ឡោះ) នរណាក៏ដោយក្នុងចំណោមពួកយើងដែលទៅលួចស្តាប់(ដំណឹងពីម៉ាឡាអ៊ីកាត់នោះ) នឹងត្រូវទទួលរងនូវការគប់ដោយភ្លើង។ នៅពេលណាដែលពួកយើងទៅក្បែរមេឃ ពិតណាស់ ពួកយើងនឹងត្រូវភ្លើងឆេះជាមិនខាន។