Khmer Abridged Explanation of the Quran
75:20 - 75:20

ទេ! រឿងនោះវាមិនដូចអ្វីដែលពួកអ្នកអះអាងនោះទេដែលថា មិនអាចទៅរួចឡើយក្នុងការពង្រស់ឲ្យរស់ឡើងវិញនោះ ពីព្រោះពួកអ្នកបានដឹងថា អ្នកដែលមានលទ្ធភាពអាចបង្កើតពួកអ្នកកាលពីដំបូង(ពីភាពទទេ គ្មានពីមុនមក)នោះ មិនមែនជាអ្នកដែលអសមត្ថភាពក្នុងការធ្វើឱ្យពួកអ្នករស់ឡើងវិញបន្ទាប់ពីពួកអ្នកបានស្លាប់នោះឡើយ។ ផ្ទុយទៅវិញ មូលហេតុដែលពួកអ្នកបដិសេធនឹងការពង្រស់ឡើងវិញនោះ គឺដោយសារតែពួកអ្នកស្រឡាញ់ចូលចិត្ដការរស់នៅក្នុងលោកិយដែលនឹងវិនាសទៅវិញយ៉ាងឆាប់រហ័សនេះប៉ុណ្ណោះ។