Khmer Abridged Explanation of the Quran
89:15 - 89:15

រីឯមនុស្សលោក ជាទម្លាប់របស់គេនោះ គឺនៅពេលដែលម្ចាស់របស់គេបានសាកល្បងរូបគេដោយទ្រង់បានលើកតម្កើងរូបគេ និងបានប្រទាននូវឧបការគុណដល់គេ ដូចជាទ្រព្យសម្បត្តិ កូនចៅ និងឋានៈសក្តិនោះ គឺគេនឹកស្មានថា អ្វីដែលគេទទួលបាននោះ គឺដោយសារតែរូបគេមានភាពខ្ពង់ខ្ពស់ចំពោះអល់ឡោះ ដោយគេនិយាយថាៈ ម្ចាស់របស់ខ្ញុំបានលើកតម្កើងខ្ញុំ ដោយសារតែខ្ញុំសាកសមនឹងទទួលបានការលើកតម្កើងពីទ្រង់។