Khmer Abridged Explanation of the Quran
89:23 - 89:23

ហើយនៅថ្ងៃនោះ នរកជើហាន់ណាំត្រូវបានគេនាំមកដោយវាមានខ្សែបង្ហៀចំនួនប្រាំពីរម៉ឺន ហើយរាល់ខ្សែបង្ហៀនីមួយៗ គឺមានម៉ាឡាអ៊ីកាត់ចំនួនប្រាំពីរម៉ឺនជាអ្នកអូសទាញវា។ ហើយនៅថ្ងៃនោះដែរ មនុស្សលោកនឹងភ្ញាក់រលឹកនូវកាតព្វកិច្ចរបស់អល់ឡោះដែលគេមិនបានបំពេញ តែការភ្ញាក់រលឹកនោះ មិនបានផ្តល់ផលប្រយោជន៍អ្វីដល់រូបគេឡើយក្នុងថ្ងៃនោះ ពីព្រោះ វាគឺថ្ងៃតបស្នង(ចំពោះទង្វើទាំងឡាយ) ពុំមែនជាថ្ងៃសាងទង្វើឡើយ។