Khmer Abridged Explanation of the Quran

Multiple Ayahs

Tags

Download Links

Khmer Abridged Explanation of the Quran tafsir for Surah Al-Ahqaf — Ayah 11

وَقَالَ ٱلَّذِينَ كَفَرُواْ لِلَّذِينَ ءَامَنُواْ لَوۡ كَانَ خَيۡرٗا مَّا سَبَقُونَآ إِلَيۡهِۚ وَإِذۡ لَمۡ يَهۡتَدُواْ بِهِۦ فَسَيَقُولُونَ هَٰذَآ إِفۡكٞ قَدِيمٞ ١١
ហើយពួកដែលគ្មានជំនឿនឹងគម្ពីរគួរអាន និងអ្វីដែលបណ្តាអ្នកនាំសាររបស់ពួកគេបាននាំមកបាននិយាយទៅកាន់បណ្តាអ្នកដែលមានជំនឿថាៈ ប្រសិនបើអ្វីដែលមូហាំម៉ាត់បាននាំមក វាគឺជាការពិតដែលចង្អុលបង្ហាញទៅកាន់ប្រការល្អមែននោះ មិនមែនពួកដែលក្រីក្រ ពួកដែលជាទាសករគេ និងពួកដែលទន់ខ្សោយទាំងនោះ មានជំនឿ(ចំពោះវា)មុនពួកយើងនោះឡើយ។ ហើយដោយសារតែពួកគេមិនទទួលបានការចង្អុលបង្ហាញពីអ្វីដែលអ្នកនាំសាររបស់ពួកគេបាននាំមក ដូច្នេះ ពួកគេក៏និយាយថាៈ អ្វីដែលគេ(ព្យាការីមូហាំម៉ាត់)បានមកកាន់ពួកយើងនេះ គឺជារឿងភូតកុហកតាំងពីយូរលង់ណាស់មកហើយ ហើយពួកយើងមិនដើរតាមការភូតកុហកនេះនោះទេ។