Khmer Abridged Explanation of the Quran

Multiple Ayahs

Tags

Download Links

Khmer Abridged Explanation of the Quran tafsir for Surah Al-Ahqaf — Ayah 19

وَلِكُلّٖ دَرَجَٰتٞ مِّمَّا عَمِلُواْۖ وَلِيُوَفِّيَهُمۡ أَعۡمَٰلَهُمۡ وَهُمۡ لَا يُظۡلَمُونَ ١٩
ហើយសម្រាប់ពួកគេទាំងពីរក្រុម(ក្រុមអ្នកឋានសួគ៌ និងក្រុមអ្នកឋាននរក)នោះ គឺមានឋានៈជាច្រើនអាស្រ័យទៅតាមទង្វើរបស់ពួកគេ។ ឋានៈរបស់អ្នកឋានសួគ៏ គឺមានលំដាប់ខ្ពស់ ហើយឋានៈពួកឋាននរកវិញ គឺមានលំដាប់ក្រោមគេបង្អស់ និងដើម្បីអល់ឡោះនឹងតបស្នងដល់ពួកគេទៅតាមទង្វើដែលពួកគេបានសាង។ ហើយពួកគេនៅថ្ងៃបរលោកនោះ មិនត្រូវបានគេបំពានដោយធ្វើឲ្យបាត់បង់នូវទង្វើកុសលរបស់ពួកគេ ឬក៏បន្ថែមនូវទង្វើអាក្រក់របស់ពួកគេនោះឡើយ។