Khmer Abridged Explanation of the Quran

Multiple Ayahs

Tags

Download Links

Khmer Abridged Explanation of the Quran tafsir for Surah Al-Ahqaf — Ayah 26

وَلَقَدۡ مَكَّنَّٰهُمۡ فِيمَآ إِن مَّكَّنَّٰكُمۡ فِيهِ وَجَعَلۡنَا لَهُمۡ سَمۡعٗا وَأَبۡصَٰرٗا وَأَفۡـِٔدَةٗ فَمَآ أَغۡنَىٰ عَنۡهُمۡ سَمۡعُهُمۡ وَلَآ أَبۡصَٰرُهُمۡ وَلَآ أَفۡـِٔدَتُهُم مِّن شَيۡءٍ إِذۡ كَانُواْ يَجۡحَدُونَ بِـَٔايَٰتِ ٱللَّهِ وَحَاقَ بِهِم مَّا كَانُواْ بِهِۦ يَسۡتَهۡزِءُونَ ٢٦
ហើយពិតប្រាកដណាស់ យើងបានប្រទាននូវសិទ្ធិអំណាចដល់ក្រុមរបស់ព្យាការីហ៊ូទនូវអ្វីដែលយើងមិនដែលបានប្រទានវាឲ្យពួកអ្នកឡើយ ហើយយើងបានបង្កើតត្រចៀកឲ្យពួកគេស្តាប់ បង្កើតភ្នែកឲ្យពួកគេមើល និងបង្កើតដួងចិត្តឲ្យពួកគេគិតពិចារណា។ ក៏ប៉ុន្តែត្រចៀករបស់ពួកគេ ភ្នែករបស់ពួកគេ សតិបញ្ញារបស់ពួកគេ មិនបានផ្តល់ប្រយោជន៍អ្វីដល់ពួកគេបន្តិចណាឡើយ។ ដូចនេះ វាមិនអាចការពារពួកគេពីទណ្ឌកម្មរបស់អល់ឡោះនោះឡើយនៅពេលដែលទណ្ឌកម្មបានមកដល់ពួកគេនោះ ដោយសារតែពួកគេបានប្រឆាំងនឹងបណ្តាវាក្យខណ្ឌរបស់អល់ឡោះ។ ហើយទណ្ឌកម្មដែលពួកគេធ្លាប់បានសើចចំអកនឹងវាដែលព្យាការីរបស់ពួកវា គឺព្យាការីហ៊ូទ ធា្លប់បានព្រមានពួកគេនោះ ក៏បានធ្លាក់ទៅលើពួកគេ។