Khmer Abridged Explanation of the Quran

Multiple Ayahs

Tags

Download Links

Khmer Abridged Explanation of the Quran tafsir for Surah Muhammad — Ayah 26

ذَٰلِكَ بِأَنَّهُمۡ قَالُواْ لِلَّذِينَ كَرِهُواْ مَا نَزَّلَ ٱللَّهُ سَنُطِيعُكُمۡ فِي بَعۡضِ ٱلۡأَمۡرِۖ وَٱللَّهُ يَعۡلَمُ إِسۡرَارَهُمۡ ٢٦
ភាពវង្វេងដែលបានកើតឡើងចំពោះពួកគេនោះ គឺដោយសារតែពួកគេបាននិយាយដោយស្ងាត់ៗទៅកាន់ពួកមុស្ហរីគីនដែលស្អប់ខ្ពើមចំពោះវ៉ាហ៊ីដែលអល់ឡោះទ្រង់បានបញ្ចុះទៅលើអ្នកនាំសារថាៈ ពួកយើងនឹងធ្វើតាមពួកអ្នកក្នុងរឿងមួយចំនួន ដូចជាការរារាំង(មនុស្សលោក)ពីការប្រយុទ្ធជាដើម។ ហើយអល់ឡោះទ្រង់ដឹងនូវអ្វីដែលពួកគេលាតត្រដាង និងអ្វីដែលពួកគេលាក់បាំងវា។ គ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។ ដូចនេះ ទ្រង់នឹងបង្ហាញឲ្យអ្នកនាំសាររបស់ទ្រង់(ព្យាការីមូហាំម៉ាត់)បានដឹងនូវអ្វីដែលទ្រង់មានចេតនាចង់ឲ្យគាត់ដឹង។