Khmer Abridged Explanation of the Quran

Multiple Ayahs

Tags

Download Links

Khmer Abridged Explanation of the Quran tafsir for Surah Muhammad — Ayah 3

ذَٰلِكَ بِأَنَّ ٱلَّذِينَ كَفَرُواْ ٱتَّبَعُواْ ٱلۡبَٰطِلَ وَأَنَّ ٱلَّذِينَ ءَامَنُواْ ٱتَّبَعُواْ ٱلۡحَقَّ مِن رَّبِّهِمۡۚ كَذَٰلِكَ يَضۡرِبُ ٱللَّهُ لِلنَّاسِ أَمۡثَٰلَهُمۡ ٣
ការតបស្នងសម្រាប់ក្រុមទាំងពីរ(ក្រុមដែលគ្មានជំនឿនិងក្រុមអ្នកដែលមានជំនឿ)ដែលបានលើកឡើងនោះ គឺដោយសារតែពួកដែលគ្មានជំនឿនឹងអល់ឡោះនោះ ពួកគេបានដើរតាមប្រការដែលមិនត្រឹមត្រូវ។ ចំណែកឯបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់វិញនោះ ពួកគេបានដើរតាមការពិត(ប្រការដែលត្រឹមត្រូវ)ដែលមកពីម្ចាស់របស់ពួកគេ។ ដូច្នេះ ការតបស្នងដល់ក្រុមទាំងពីរនេះមានភាពខុសគ្នា ក៏ព្រោះតែការខិតខំប្រឹងប្រែងរបស់ក្រុមទាំងពីរនេះមានភាពខុសគ្នាដែរ។ ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានបញ្ជាក់នូវការវិនិច្ឆ័យរបស់ទ្រង់ចំពោះក្រុមទាំងពីរ គឺក្រុមអ្នកមានជំនឿនិងក្រុមគ្មានជំនឿដែរ អល់ឡោះទ្រង់បានលើកយកពួកគេធ្វើជាឧទាហរណ៍សម្រាប់មនុស្សលោក។