Khmer Abridged Explanation of the Quran

Multiple Ayahs

Tags

Download Links

Khmer Abridged Explanation of the Quran tafsir for Surah Al-Fath — Ayah 2

لِّيَغۡفِرَ لَكَ ٱللَّهُ مَا تَقَدَّمَ مِن ذَنۢبِكَ وَمَا تَأَخَّرَ وَيُتِمَّ نِعۡمَتَهُۥ عَلَيۡكَ وَيَهۡدِيَكَ صِرَٰطٗا مُّسۡتَقِيمٗا ٢
ដើម្បីអល់ឡោះទ្រង់អភ័យទោសឲ្យអ្នកចំពោះបាបកម្មរបស់អ្នកដែលអ្នកបានសាងមុននឹងជ័យជម្នះនេះ និងបាបកម្មដែលអ្នកមិនទាន់បានសាងក្រោយពីជ័យជម្នះនេះ។ ហើយទ្រង់នឹងបំពេញឧបការគុណរបស់ទ្រង់ចំពោះអ្នក តាមរយៈការជួយសាសនារបស់អ្នក ហើយទ្រង់នឹងចង្អុលបង្ហាញអ្នកនូវមាគ៌ាដ៏ត្រឹមត្រូវដែលគ្មានភាពវៀចវេនៅក្នុងវាឡើយ នោះគឺមាគ៌ានៃសាសនាឥស្លាមដ៏ត្រឹមត្រូវ។