Khmer Abridged Explanation of the Quran

Multiple Ayahs

Tags

Download Links

Khmer Abridged Explanation of the Quran tafsir for Surah Al-Fath — Ayah 25

هُمُ ٱلَّذِينَ كَفَرُواْ وَصَدُّوكُمۡ عَنِ ٱلۡمَسۡجِدِ ٱلۡحَرَامِ وَٱلۡهَدۡيَ مَعۡكُوفًا أَن يَبۡلُغَ مَحِلَّهُۥۚ وَلَوۡلَا رِجَالٞ مُّؤۡمِنُونَ وَنِسَآءٞ مُّؤۡمِنَٰتٞ لَّمۡ تَعۡلَمُوهُمۡ أَن تَطَـُٔوهُمۡ فَتُصِيبَكُم مِّنۡهُم مَّعَرَّةُۢ بِغَيۡرِ عِلۡمٖۖ لِّيُدۡخِلَ ٱللَّهُ فِي رَحۡمَتِهِۦ مَن يَشَآءُۚ لَوۡ تَزَيَّلُواْ لَعَذَّبۡنَا ٱلَّذِينَ كَفَرُواْ مِنۡهُمۡ عَذَابًا أَلِيمًا ٢٥
ពួកគេ គឺជាពួកដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ហើយពួកគេបានរារាំងពួកអ្នកមិនឲ្យចូលម៉ាស្ជិតអាល់ហារ៉ម និងបានឃាត់ទុកសត្វជំនូនមិនឲ្យចូលតំបន់ហារ៉មដែលជាកន្លែងសម្លេះសត្វជំនូនទាំងនោះ។ ហើយប្រសិនបើគ្មានអ្នកដែលមានជំនឿចំពោះអល់ឡោះប្រុសស្រីដែលពួកអ្នកមិនបានស្គាល់ពួកគេនោះ ពួកអ្នកនឹងសម្លាប់ពួកគេរួមជាមួយនឹងពួកប្រឆាំងជាមិនខាន ដែលជាហេតុធ្វើឲ្យពួកអ្នកត្រូវទទួលបាបកម្ម និងត្រូវបង់ផាកពិន័យ(លើការសម្លាប់ពួកគេ)ដោយពួកអ្នកមិនដឹងខ្លួន។ (ប្រសិនបើមិនដោយសារតែរឿងនេះទេនោះ) ប្រាកដជាទ្រង់នឹងអនុញ្ញាតឲ្យពួកអ្នករំដោះយកទឹកដីម៉ាក្កះនៅពេលនោះជាមិនខាន(ប៉ុន្តែ ទ្រង់មិនបានអនុញ្ញាតឡើយ) ដើម្បីទ្រង់នឹងបញ្ចូលទៅក្នុងក្តីមេត្តាករុណារបស់ទ្រង់ចំពោះជនណាដែលទ្រង់មានចេតនា ដូចជាបណ្តាអ្នកមានជំនឿនៅម៉ាក្កះជាដើម។ ប្រសិនបើអ្នកអាចបែងចែងពួកគ្មានជំនឿ និងបណ្តាអ្នកមានជំនឿនៅម៉ាក្កះនោះ យើងប្រាកដជានឹងដាក់ទណ្ឌកម្មដល់ពួកដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់នោះ នូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុត។