Khmer Abridged Explanation of the Quran

Multiple Ayahs

Tags

Download Links

Khmer Abridged Explanation of the Quran tafsir for Surah Al-Hujurat — Ayah 12

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ ٱجۡتَنِبُواْ كَثِيرٗا مِّنَ ٱلظَّنِّ إِنَّ بَعۡضَ ٱلظَّنِّ إِثۡمٞۖ وَلَا تَجَسَّسُواْ وَلَا يَغۡتَب بَّعۡضُكُم بَعۡضًاۚ أَيُحِبُّ أَحَدُكُمۡ أَن يَأۡكُلَ لَحۡمَ أَخِيهِ مَيۡتٗا فَكَرِهۡتُمُوهُۚ وَٱتَّقُواْ ٱللَّهَۚ إِنَّ ٱللَّهَ تَوَّابٞ رَّحِيمٞ ١٢
ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍តាមអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់! ចូរពួកអ្នកចៀសឲ្យឆ្ងាយពីការសង្ស័យច្រើនដែលគ្មានមូលដ្ឋានច្បាស់លាស់។ ពិតប្រាកដណាស់ ការសង្ស័យមួយចំនួន គឺជាបាបកម្ម ដូចជាការគិតស្មានអាក្រក់ទៅលើអ្នកដែលផ្នែកខាងក្រៅរបស់គេមើលទៅឃើញល្អត្រឹមត្រូវជាដើម។ ហើយចូរពួកអ្នកកុំតាមដានរឿងសម្ងាត់របស់អ្នកមានជំនឿនៅពីក្រោយខ្នងពួកគេឲ្យសោះ។ ហើយចូរកុំនិយាយដើមបងប្អូនរបស់គេនូវអ្វីដែលគេមិនពេញចិត្តឲ្យសោះ ពីព្រោះការនិយាយដើមគេនូវអ្វីដែលគេមិនពេញចិត្តនោះ ហាក់បីដូចជាគេស៊ីសាច់បងប្អូនរបស់គេដែលបានស្លាប់ហើយដូច្នោះដែរ។ តើម្នាក់ៗក្នុងចំណោមពួកអ្នកចូលចិត្តស៊ីសាច់បងប្អូនរបស់គេដែលស្លាប់ហើយនោះឬ? ដូច្នេះ ចូរពួកអ្នកស្អប់ការនិយាយដើមគេ ពីព្រោះវាដូចគ្នានឹងការស៊ីសាច់បងប្អូនរបស់គេដែលស្លាប់ដូច្នោះដែរ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ដោយអនុវត្តន៍នូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីបម្រាមទាំងឡាយរបស់ទ្រង់ដែលទ្រង់បានហាមឃាត់។ ពិតប្រាកដណាស់ អល់ឡោះជាអ្នកដែលទទួលនូវការសារភាពកំហុសបំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។