Khmer Abridged Explanation of the Quran

Multiple Ayahs

Tags

Download Links

Khmer Abridged Explanation of the Quran tafsir for Surah An-Najm — Ayah 31

وَلِلَّهِ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِ لِيَجۡزِيَ ٱلَّذِينَ أَسَٰٓـُٔواْ بِمَا عَمِلُواْ وَيَجۡزِيَ ٱلَّذِينَ أَحۡسَنُواْ بِٱلۡحُسۡنَى ٣١
ហើយអ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលនៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់ ទាំងការគ្រប់គ្រង ការបង្កើត និងការចាត់ចែង ដើម្បីទ្រង់តបស្នងដល់ពួកដែលប្រព្រឹត្តអាក្រក់នៅលើលោកិយនេះ នូវទណ្ឌកម្មដែលសាកសមទៅតាមទង្វើអាក្រក់របស់ពួកគេ ហើយតបស្នងដល់បណ្តាអ្នកដែលមានជំនឿនូវឋានសួគ៌ ទៅតាមទង្ចើកុសលដែលពួកគេបានសាង។