Khmer translation - Rwwad translation center

Ayah by Ayah

Tags

Download Links

Khmer translation - Rwwad translation center translation for Surah Al-Hadid — Ayah 27

57:27
ثُمَّ قَفَّيۡنَا عَلَىٰٓ ءَاثَٰرِهِم بِرُسُلِنَا وَقَفَّيۡنَا بِعِيسَى ٱبۡنِ مَرۡيَمَ وَءَاتَيۡنَٰهُ ٱلۡإِنجِيلَۖ وَجَعَلۡنَا فِي قُلُوبِ ٱلَّذِينَ ٱتَّبَعُوهُ رَأۡفَةٗ وَرَحۡمَةٗۚ وَرَهۡبَانِيَّةً ٱبۡتَدَعُوهَا مَا كَتَبۡنَٰهَا عَلَيۡهِمۡ إِلَّا ٱبۡتِغَآءَ رِضۡوَٰنِ ٱللَّهِ فَمَا رَعَوۡهَا حَقَّ رِعَايَتِهَاۖ فَـَٔاتَيۡنَا ٱلَّذِينَ ءَامَنُواْ مِنۡهُمۡ أَجۡرَهُمۡۖ وَكَثِيرٞ مِّنۡهُمۡ فَٰسِقُونَ ٢٧
ក្រោយមក យើងបានបញ្ជូនអ្នកនាំសារជាច្រើនរបស់យើងជាបន្តបន្ទាប់នៅលើលំអានរបស់ពួកគេ។ ហើយយើងបានបញ្ជូនព្យាការីអ៊ីសា កូនប្រុសរបស់ម៉ារីយ៉ាំ និងបានប្រទានដល់គេនូវគម្ពីរអ៊ិញជីល។ ហើយយើងបានដាក់ទៅក្នុងដួងចិត្តរបស់អ្នកដែលដើរតាមគេនូវក្តីអាណិតស្រលាញ់ និងក្តីមេត្តាករុណា។ តែពួកបុព្វជិត(របស់ពួកគេ)បានបង្កើតថ្មី(នូវភាពជ្រុលនិយមក្នុងការគោរពសក្ការៈ)នូវអ្វីដែលយើងមិនបានដាក់ជាកាតព្វកិច្ចលើពួកគេឡើយ ក្រៅតែពី(ពួកគេធ្វើដូច្នោះ)ដើម្បីស្វែងរកការពេញចិត្តពីអល់ឡោះ។ ប៉ុន្តែពួកគេមិនបានអនុវត្តវាបានត្រឹមត្រូវនោះឡើយ។ ដូច្នេះ យើងក៏បានប្រទានឱ្យបណ្តាអ្នកដែលមានជំនឿក្នុងចំណោមពួកគេនូវផលបុណ្យរបស់ពួកគេ។ តែភាគច្រើននៃពួកគេ គឺជាពួកដែលប្រព្រឹត្តល្មើស។​