Khmer Abridged Explanation of the Quran
3:14 - 3:14

អល់ឡោះជាម្ចាស់បានប្រាប់ថា ពិតប្រាកដណាស់ ទ្រង់បានលម្អសម្រាប់មនុស្សលោក(ជាការសាកល្បងពួកគេ)នូវការស្រឡាញ់ភាពត្រអាលក្នុងលោកិយ ដូចជាស្ត្រី កូនចៅ និងទ្រព្យសម្បត្ដិច្រើនលើសលប់ ដូចជាមាស ប្រាក់ និងសត្វសេះដែលគេបង្វឹកយ៉ាងល្អ ហើយនិងសត្វពាហនៈ ដូចជាសត្វអូដ្ឋ សត្វគោ និងសត្វពពែ និងចម្ការដំណាំ។ ទាំងនោះគឺជាការតេ្រកត្រអាលនៃការរស់នៅក្នុងលោកិយ ដែលពួកគេសប្បាយរីករាយនឹងវាមួយរយៈពេល(ខ្លី)ប៉ុណ្ណោះ។ បន្ទាប់មក វានឹងរលាយបាត់បង់ទៅវិញ។ ដូចនេះ អ្នកមានជំនឿមិនត្រូវផ្សាភ្ជាប់ខ្លួននឹងវាពេកទេ។ ហើយអល់ឡោះជាម្ចាស់តែមួយគត់ ដែលមានកន្លែងវិលត្រឡប់ដ៏ល្អប្រពៃបំផុត នោះគឺឋានសួគ៌ ដែលផ្ទៃរបស់វាប្រៀបដូចជាមេឃជាច្រើនជាន់និងផែនដី។