Khmer Abridged Explanation of the Quran
3:38 - 3:38

ខណៈពេលដែលព្យាការីហ្សាការីយ៉ាបានឃើញនូវការប្រោសប្រទានលាភសក្ការៈរបស់អល់ឡោះចំពោះម៉ារយ៉ាំ កូនស្រី អ៊ិមរ៉ន ដែលខុសពីធម្មតាបែបនេះ គាត់ក៏មានចិត្តរំពឹងថា អល់ឡោះនឹងប្រទានឲ្យគាត់នូវកូនប្រុសម្នាក់ ខណៈដែលនៅពេលនោះ គាត់មានវ័យចំណាស់ទៅហើយ ហើយប្រពន្ធរបស់គាត់ក៏ជាស្ត្រី(អារ)ដែលមិនអាចមានកូនបានទៀត។ គាត់ក៏បានបួងសួងថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្ដាប្រទានឱ្យខ្ញុំនូវកូនប្រុសដ៏ល្អម្នាក់ផងចុះ។ ពិតប្រាកដណាស់ ទ្រង់មហាឮនូវការបួងសួងពីអ្នកដែលបានបួងសួងទៅកាន់ទ្រង់ និងជាអ្នកឆ្លើយតបចំពោះគេ។