នៅក្នុងគេហដ្ឋាន(ពៃទុលឡោះអាល់ហារ៉ម)នោះ មានសញ្ញាភស្តុតាងជាច្រើនដ៏ច្បាស់លាស់ដែលបញ្ជាក់ពីភាពថ្កុំថ្កើង និងឧត្តមភាពរបស់គាត់ ដូចជាការធ្វើធម្មយាត្រាហាជ្ជី និងទីកន្លែងសម្រាប់ធ្វើធម្មយាត្រាហាជ្ជី។ ហើយក្នុងចំណោមសញ្ញាភស្តុតាងទាំងនោះដែរ គឺម៉ាកមអ៊ីព្រហ៊ីម ជាដុំថ្មដែលព្យាការីអ៊ីព្រហ៊ីមបានឈរនៅលើវានៅពេលដែលគាត់មានបំណងលើកជញ្ជាំងកាក់ហ្ពះ។ ហើយក្នុងចំណោមសញ្ញាភស្តុតាងទាំងនោះផងដែរនោះ គឺជនណាហើយដែលបានចូលទៅទីនោះ ភាពភ័យខ្លាចនឹងបាត់បង់ពីរូបគេ ហើយគេក៏នឹងមិនទទួលរងនូវការបៀតបៀនអ្វីឡើយ។ ហើយអល់ឡោះជាម្ចាស់បានដាក់កាតព្វកិច្ចទៅលើមនុស្សឲ្យធ្វើធម្មយាត្រាហាជ្ជីនៅឯគេហដ្ឋាន(ពៃទុលឡោះអាល់ហារ៉ម)នេះចំពោះជនណាក្នុងចំណោមពួកគេដែលមានសមត្ថភាពនិងលទ្ធភាពអាចទៅដល់ទីនោះ។ ហើយជនណាដែលប្រឆាំងនឹងកាតព្វកិច្ចហាជ្ជីនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាមានលើសលប់មិនត្រូវការអ្វីពីអ្នកប្រឆាំងរូបនេះនោះឡើយ ហើយទ្រង់ក៏មិនត្រូវការអ្វីមូយពីពិភពទាំងអស់នោះដែរ។