Khmer Abridged Explanation of the Quran
3:98 - 3:98

ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលចុះថាៈ ឱពួកអះលីគីតាបក្នុងចំណោមពួកយូដានិងពួកណាសរ៉នី! ហេតុអ្វីបានជាពួកអ្នកប្រឆាំងនឹងបណ្តាភស្តុតាងទាំងឡាយដែលបញ្ជាក់ពីសច្ចភាពពិតរបស់ព្យាការីមូហាំម៉ាត់ ហើយដែលក្នុងចំណោមនោះ ក៏មានអំណះអំណាង និងភស្តុតាងជាច្រើនពីគម្ពីរតាវរ៉ត និងគម្ពីរអិញជីលដែលបានបញ្ជាក់ប្រាប់នោះ? ហើយអល់ឡោះជាអ្នកឃើញបំផុតចំពោះទង្វើរបស់ពួកអ្នក និងជាសាក្សីទៅលើវាផងដែរ ហើយហើយទ្រង់នឹងតបស្នងដល់ពួកអ្នកចំពោះទង្វើដែលអ្នកបានសាង។