Khmer Abridged Explanation of the Quran
3:100 - 3:100

ឱបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងដើរតាមអ្នកនាំសាររបស់ទ្រង់! ប្រសិនបើពួកអ្នកប្រតិបត្តិតាមក្រុមមួយក្នុងចំណោមពួកអះលីគីតាបនៃពួកយូដានិងពួកណាសរ៉នីចំពោះអ្វីដែលពួកគេបាននិយាយ ហើយពួកអ្នកទទួលយកនូវគំនិតរបស់ពួកគេនូវអ្វីដែលពួកគេបានអះអាងនោះ ពួកគេនឹងធ្វើឱ្យពូកអ្នកវិលត្រឡប់ទៅរកភាពគ្មានជំនឿវិញជាមិនខានបន្ទាប់ពីពួកអ្នកមានជំនឿហើយនោះ ដោយសារតែនៅក្នុងខ្លួនពួកគេមាននូវភាពច្រណែនឈ្នានីស និងភាពវង្វេងចេញពីការចង្អុលបង្ហាញ។