Khmer Abridged Explanation of the Quran
3:101 - 3:101

ហើយហេតុដូចម្តេចបានជាពួកអ្នកប្រឆាំងនឹងអល់ឡោះបន្ទាប់ពីពួកអ្នកមានជំនឿចំពោះទ្រង់ហើយនោះ ខណៈដែលពួកអ្នកមានមូលហេតុដ៏ចម្បងដែល(ត្រូវ)ឲ្យពួកអ្នកស្ថិតនៅលើសេចក្តីជំនឿនេះ? ជាការពិតណាស់ បណ្តាវាក្យខណ្ឌរបស់អល់ឡោះត្រូវបានគេសូត្រឲ្យពួកអ្នកស្តាប់ ហើយព្យាការីរបស់ទ្រង់ គឺមូហាំម៉ាត់ ក៏បានបញ្ជាក់បានបញ្ជាក់ប្រាប់វាដល់ពួកអ្នកថែមទៀត។ ហើយជនណាដែលប្រកាន់ភ្ជាប់នឹងគម្ពីររបស់អល់ឡោះ និងមាគ៌ា(ស៊ុណ្ណះ)ព្យាការីរបស់ទ្រង់នោះ ពិតប្រាកដណាស់ អល់ឡោះនឹងប្រទានដល់គេនូវការចង្អុលទៅកាន់មាគ៌ាដ៏ត្រឹមត្រូវដែលគ្មានភាពវៀចវេរនៅក្នុងវាឡើយ។