Khmer Abridged Explanation of the Quran
3:130 - 3:130

បណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងបានដើរតាមអ្នកនាំសាររបស់ទ្រង់! ចូរពួកអ្នកជៀសវាងពីការយកការប្រាក់ដែលជាការបន្ថែមទេ្វដងលើប្រាក់ដើមរបស់ពួកអ្នកដែលពួកអ្នកបានឲ្យខ្ចីដូចដែលពួកសម័យអវិជ្ជាបានធ្វើឲ្យសោះ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងនូវបម្រាមទាំងឡាយរបស់ទ្រង់ដែលទ្រង់បានហាមឃាត់។ សង្ឃឹមថាពួកអ្នកនឹងទទួលបាននូវអ្វីដែលពួកអ្នកកំពុងស្វែងរកនៃប្រការល្អទាំងក្នុងលោកិយ និងនៅថ្ងៃបរលោក។