ជាការពិតណាស់ ដោយសារក្តីមេត្តាករុណាដ៏ធំធេងពីអល់ឡោះជាម្ចាស់ គឺរូបអ្នក(ឱព្យាការីមូហាំម៉ាត់)បានធ្វើអត្តចរិតទន់ភ្លន់ជាមួយបណ្តាសហការីរបស់អ្នក។ ប្រសិនបើអ្នកធ្វើអាកប្បកិរិយាកោងកាចទាំងក្នុងពាក្យសំដីនិងទង្វើរបស់អ្នក ហើយមានចិត្តរឹងរូសវិញនោះ ពួកគេនឹងរត់ចេញពីអ្នកជាមិនខានឡើយ។ ដូចនេះ ចូរអ្នកអធ្យាស្រ័យឲ្យពួកគេចំពោះការខ្វះខាតរបស់ពួកគេមកលើអ្នក ហើយចូរអ្នកសុំការអភ័យទោសពីអល់ឡោះឲ្យពួកគេ និងសុំយោបល់ពីពួកគេក្នុងកិច្ចការដែលត្រូវការពិគ្រោះយោបល់។ ហើយនៅពេលដែលអ្នកបានសមេ្រចចិត្ដធ្វើអ្វីមួយបន្ទាប់ពីបានពិគ្រោះយោបល់គ្នាហើយនោះ ចូរអ្នកប្រគល់កិច្ចការនោះទៅអល់ឡោះនិងទុកចិត្ដលើទ្រង់ចុះ។ ពិតណាស់ អល់ឡោះស្រឡាញ់បណ្តាអ្នកដែលប្រគល់ការទុកចិត្តលើទ្រង់ ដោយទ្រង់នឹងចង្អុលពួកគេហើយនិងគាំទ្រដល់ពួកគេ។