Khmer Abridged Explanation of the Quran
3:180 - 3:180

ហើយចូរកុំឲ្យពួកដែលកំណាញ់នូវអ្វីដែលអល់ឡោះបានប្រទានឲ្យពួកគេនៃលាភសក្ការៈផ្សេងៗដោយការប្រោសប្រទានអំពីទ្រង់ តែមិនព្រមបរិច្ចាគមួយចំណែកអំពីវានោះគិតស្មានថា ការប្រោសប្រទានទាំងនោះ គឺល្អប្រសើរសម្រាប់ពួកគេឲ្យសោះ។ ផ្ទុយទៅវិញ វាជាប្រការអាក្រក់សម្រាប់ពួកគេទៅវិញទេ ពីព្រោះទ្រព្យសម្បត្ដិដែលពួកគេកំណាញ់នោះ នឹងក្លាយទៅជាច្រវ៉ាក់ដែលគេនឹងបំពាក់ជុំវិញករបស់ពួកគេ ជាទណ្ឌកម្មលើពួកគេនៅថ្ងៃបរលោក។ ហើយអ្វីដែលនៅលើមេឃជាច្រើនជាន់និងនៅលើផែនដី នឹងក្លាយជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ហើយទ្រង់គឺជាអ្នកដែលមានជីវិតអមតៈ ក្រោយពីម៉ាខ្លូកទាំងឡាយរបស់ទ្រង់បានវិនាស ហើយអល់ឡោះដឹងយ៉ាងលម្អិតបំផុតចំពោះអ្វីដែលពួកអ្នកប្រព្រឹត្ដ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកលើទង្វើទាំងនោះ។