ហើយចូរឲ្យអ្នកដែលប្រសិនបើពួកគេបានស្លាប់ ហើយបានបន្សល់ទុកពីក្រោយពួកគេនូវកូនចៅតូចៗ ទន់ខ្សោយនោះ មានការបារម្ភខ្លាចចំពោះកូនចៅរបស់ពួកគេមានការលំបាក។ ដូចនេះ ចូរឲ្យពួកគេកោតខ្លាចអល់ឡោះចំពោះក្មេងកំព្រាដែលស្ថិតនៅក្រោមការមើលថែរបស់ពួកគេដោយបោះបង់ការបំពានលើពួកគេ ដើម្បីឲ្យអល់ឡោះជាម្ចាស់ទ្រង់ជួយសម្រួលដល់ពួកគេក្រោយពីពួកគេបានស្លាប់ទៅ ដោយមានអ្នកដែលធ្វើល្អចំពោះកូនចៅរបស់ពួកគេវិញ ដូចដែលពួកគេធ្លាប់បានធ្វើល្អទៅចំពោះពួកគេ(មុនពេលគេស្លាប់)។ ហើយចូរឲ្យអ្នកដែលមានវត្តមានក្នុងពេលអ្នកហៀបនឹងស្លាប់ធ្វើការផ្តែផ្តាំនោះ ប្រព្រឹត្តឲ្យបានល្អចំពោះសិទ្ធិក្មេងៗទាំងនោះ ដោយឲ្យពួកគេនិយាយទៅកាន់ពួកគេ(អ្នកដែលហៀបនឹងស្លាប់)នោះនូវពាក្យសម្ដីដែលល្អត្រឹមត្រូវ ដោយមិនឲ្យមានការផ្តែផ្តាំណាដែលបំពានទៅលើសិទ្ធិអ្នកដែលមានសិទ្ធិទទួលកេរមរតករបស់ពួកគេ(ក្រោយពីពួកគេបានស្លាប់ទៅ)។ ហើយចូរកុំឲ្យគេហាមឃាត់ខ្លួនឯងអំពីប្រការល្អ ដោយបោះបង់ការផ្តាំផ្ញើនោះ។