Khmer Abridged Explanation of the Quran
4:38 - 4:38

ហើយក៏ដូច្នោះដែរ យើងបានត្រៀមនូវទណ្ឌកម្មដ៏អាម៉ាសដូចគ្នាសម្រាប់អ្នកដែលបរិច្ចាគទ្រព្យសម្បត្តិរបស់ពួកគេដើម្បីគ្រាន់តែចង់ឲ្យមនុស្សលោកឃើញនិងកោតសរសើរពួកគេ ខណៈដែលពួកគេគ្មានជំនឿចំពោះអល់ឡោះ និងថ្ងៃបរលោកឡើយ។ ហើយគ្មានអ្វីដែលធ្វើឱ្យពួកគេវង្វេងក្រៅពី(ដោយសារតែ)ពួកគេដើរតាមស្ហៃតននោះឡើយ។ ហើយជនណាដែលយកស្ហៃតនធ្វើជាមិត្តភក្តិរបស់គេនោះ ពិតណាស់ស្ហៃតននោះគឺជាមិត្តដ៏អាក្រក់បំផុត។