Khmer Abridged Explanation of the Quran
4:64 - 4:64

ហើយយើងមិនបានបញ្ជូនអ្នកនាំសារណាម្នាក់ឡើយ លើកលែងតែដើម្បីឲ្យមនុស្សលោកប្រតិបត្តិតាមនូវអ្វីដែលគេបានបង្គាប់ប្រើដោយចេតនារបស់អល់ឡោះនិងការកំណត់របស់ទ្រង់តែប៉ុណ្ណោះ។ ជាការពិតណាស់ ប្រសិនបើនៅពេលដែលពួកគេបានបំពានលើខ្លួនឯងដោយបានប្រព្រឹត្តអំពើល្មើស ហើយពួកគេបានមកជួបអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នៅពេលដែលអ្នកនៅមានជីវិត ដោយពួកគេទទួលស្គាល់ចំពោះបាបកម្មដែលពួកគេបានប្រព្រឹត្ត មានការសោកស្តាយ ព្រមទាំងទទួលសារភាពកំហុស និងបានសុំការអភ័យទោសពីអល់ឡោះ ហើយអ្នកក៏បានជួយសុំអភ័យទោសឲ្យពួកគេដែរនោះ ពិតណាស់ពួកគេពិតជានឹងបានឃើញថា អល់ឡោះជាម្ចាស់គឺជាអ្នកទទួលនូវការសារភាពកំហុសរបស់ពួកគេ មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។