Khmer Abridged Explanation of the Quran
4:78 - 4:78

ទោះបីជាពួកអ្នកនៅទីកន្លែងណាក៏ដោយ ក៏សេចក្ដីស្លាប់នឹងទៅដល់ពួកអ្នកដែរនៅពេលណាដែលពេលវេលាកំណត់នៃជីវិតរបស់ពួកអ្នកបានមកដល់ហើយនោះ សូម្បីតែពួកអ្នកស្ថិតនៅក្នុងវិមានដែលត្រូវបានស្ថាបនាដ៏រឹងមាំ និងនៅឆ្ងាយពីសមរភូមិប្រយុទ្ធយ៉ាងណាក៏ដោយ។ ហើយប្រសិនបើពួកពុតត្បុតទទួលបាននូវអ្វីដែលធ្វើឱ្យពួកគេរីករាយដូចជា កូនចៅ និងលាភសក្ការៈជាច្រើននោះ ពួកគេនិយាយថាៈ អ្វីទាំងនេះមកពីអល់ឡោះ។ តែប្រសិនបើពួកគេជួបប្រទះបញ្ហាកូនចៅ ឬខាតបង់ទ្រព្យសម្បត្តិវិញនោះ ពួកគេគិតអាក្រក់លើព្យាការី ហើយពួកគេនិយាយថាៈ ប្រការអាក្រក់នេះ គឺដោយសារតែអ្នក(ព្យការីមូហាំម៉ាត់)។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ឆ្លើយតបទៅកាន់ពួកគេវិញថាៈ រាល់ប្រការល្អឬអាក្រក់ គឺជាការកំណត់របស់អល់ឡោះទាំងអស់។ តើហេតុអ្វីបានជាពួកគេនិយាយដូច្នោះ ហាក់ដូចជាពួកគេមិនយល់នូវពាក្យសម្ដីដែលអ្នកបាននិយាយទៅកាន់ពួកគេអញ្ជឹង?