ហើយជនណាដែលបានភៀសខ្លួនចេញពីប្រទេសដែលគ្មានជំនឿទៅកាន់ប្រទេសឥស្លាម ដើម្បីស្វែងរកការពេញចិត្តពីអល់ឡោះជាម្ចាស់នោះ គេនឹងជួបប្រទះនៅលើទឹកដីដែលគេបានភៀសខ្លួនទៅកាន់នោះនូវការផ្លាស់ប្តូរ ហើយនិងទឹកដី(ថ្មី)ដែលខុសប្លែកពីទឹកដី(ចាស់)ដែលគេបានបោះបង់នោះ ដោយគេនឹងទទួលបាននូវភាពខ្លាំងក្លា និងលាភសក្ការៈដ៏សម្បូរបែប។ ហើយជនណាដែលចាកចេញពីលំនៅដ្ឋានរបស់គេក្នុងនាមជាអ្នកភៀសខ្លួនដើម្បីអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ បន្ទាប់មកគេក៏ទទួលមរណៈភាព(ក្នុងពេលធ្វើដំណើរ)មុនពេលគេបានទៅដល់គោលដៅនោះ ពិតប្រាកដណាស់ ផលបុណ្យរបស់គេគឺត្រូវបានអល់ឡោះកត់ត្រាឲ្យ ហើយការដែលគេមិនទាន់ទៅដល់គោលដៅនោះ មិនផ្តល់ផលប៉ះពាល់អ្វីឡើយដល់គេ។ ហើយអល់ឡោះមហាអភ័យទោសចំពោះបណ្តាអ្នកដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។