Khmer Abridged Explanation of the Quran
4:119 - 4:119

១១៩. ហើយខ្ញុំប្រាកដជានឹងបង្វែរពួកគេឱ្យចេញពីមាគ៌ាដ៏ត្រឹមត្រូវរបស់ទ្រង់ និងបញ្ឆោតពួកគេឲ្យរវើរវាយជាមួយនឹងការសន្យាភូតកុហកដែលវាជាការលម្អដល់ពួកគេនូវភាពវង្វេងរបស់ពួកគេ ហើយខ្ញុំប្រាកដជានឹងប្រើពួកគេឲ្យកាត់ស្លឹកត្រចៀកសត្វពាហនៈដើម្បីដាក់បម្រាមនូវអ្វីដែលអល់ឡោះបានអនុញ្ញាត(ដោយពួកគេនិយាយថា សត្វដែលកាត់ស្លឹកត្រចៀករួច គឺហាមបរិភោគ) ព្រមទាំងខ្ញុំប្រាកដជានឹងប្រើឲ្យពួកគេផ្លាស់ប្ដូរការបង្កើតរបស់អល់ឡោះ និងលក្ខណៈធម្មជាតិដើមនៃការបង្កើតរបស់ទ្រង់(សាសនាឥស្លាម)ជាមិនខាន។ ហើយជនណាដែលយកស្ហៃតនធ្វើជាអ្នកគាំពារ ដោយឱ្យវាគ្រប់គ្រងនិងដើរតាមវានោះ ពិតប្រាកដណាស់ គេនឹងទទួលនូវការខាតបង់យ៉ាងច្បាស់លាស់ដោយសារគេបានយកស្ហៃតនដែលត្រូវគេដាក់បណ្ដាសានោះ ធ្វើជាអ្នកគាំពារ។