Khmer Abridged Explanation of the Quran
4:125 - 4:125

ហើយគ្មាននរណាម្នាក់ដែលល្អក្នុងសាសនា(ឥស្លាម)ជាងអ្នកដែលបានប្រគល់ខ្លួនរបស់គេទៅចំពោះអល់ឡោះទាំងផ្នែកខាងក្រៅនិងផ្នែកខាងក្នុង និងមានចិត្តស្មោះសនៅក្នុងការនៀត(ការតាំងចិត្ត)របស់គេទៅចំពោះទ្រង់ ព្រមទាំងជាមនុស្សដែលល្អក្នុងទង្វើរបស់គេតាមរយៈការដើរតាមអ្វីដែលគេបានដាក់ច្បាប់បញ្ញត្តិមក និងប្រតិបត្តិតាមសាសនារបស់ព្យាការីអ៊ីព្រហ៊ីមដែលជាប្រភពដើមនៃសាសនារបស់ព្យាការីមូហាំម៉ាត់(សាសនាឥស្លាម) ដោយងាកចេញពីប្រការស្ហ៊ីរិកនិងភាពគ្មានជំនឿទៅកាន់ការគោរពសក្ការៈអល់ឡោះជាម្ចាស់តែមួយគត់ និង(ទៅកាន់)សេចក្តីជំនឿនោះឡើយ។ ហើយអល់ឡោះទ្រង់បានជ្រើសរើសព្យាការីរបស់ទ្រង់ គឺព្យាការីអ៊ីព្រហ៊ីម តាមរយៈក្ដីស្រឡាញ់យ៉ាងពេញលេញ(របស់ទ្រង់ចំពោះគាត់)ក្នុងចំណោមម៉ាខ្លូករបស់ទ្រង់ទាំងឡាយ។