Khmer Abridged Explanation of the Quran
4:143 - 4:143

ពួកពុតត្បុតទាំងនោះ មានការស្ទាក់ស្ទើរស្ថិតក្នុងភាពមិនច្បាស់លាស់ ដោយពួកគេមិនស្ថិតក្នុងចំណោមបណ្តាអ្នកមានជំនឿទាំងផ្នែកខាងក្រៅនិងផ្នែកខាងក្នុងនោះទេ ហើយក៏មិនស្ថិតក្នុងចំណោមពួកគ្មានជំនឿនោះដែរ។ ផ្ទុយទៅវិញ ផ្នែកខាងក្រៅរបស់ពួកគេ គឺស្ថិតនៅជាមួយបណ្តាអ្នកមានជំនឿ តែផ្នែកខាងក្នុងរបស់ពួកគេវិញ គឺស្ថិតនៅជាមួយពួកគ្មានជំនឿ។ ជនណាហើយដែលអល់ឡោះធ្វើឲ្យគេវង្វេងហើយនោះ គឺអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងមិនឃើញមានផ្លូវណាមួយដើម្បីចង្អុលបង្ហាញគេឲ្យចេញពីភាពវង្វេងបានជាដាច់ខាត។