Khmer Abridged Explanation of the Quran
4:170 - 4:170

ឱមនុស្សលោកទាំងឡាយ! ជាការពិតណាស់ អ្នកនាំសារមូហាំម៉ាត់បាននាំមកឱ្យពួកអ្នកនូវការចង្អុលបង្ហាញ និងសាសនាដ៏ពិតពីអល់ឡោះជាម្ចាស់។ ហេតុនេះ ចូរពួកអ្នកមានជំនឿចំពោះអ្វីដែលគាត់(ព្យាការីមូហាំម៉ាត់)បាននាំមកចុះ។ វាជាការប្រសើរបំផុតសម្រាប់ពួកអ្នកទាំងក្នុងលោកិយនិងនៅថ្ងៃបរលោក។ តែប្រសិនបើពួកអ្នកគ្មានជំនឿចំពោះអល់ឡោះជាម្ចាស់វិញនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាមានលើសលប់ មិនត្រូវការសេចក្តីជំនឿរបស់ពួកអ្នកនោះឡើយ ហើយការគ្មានជំនឿរបស់ពួកអ្នកក៏មិនអាចបង្កគ្រោះថ្នាក់អ្វីដល់ទ្រង់បានដែរ។ ពិតណាស់ អ្វីៗដែលមាននៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលមាននៅលើផែនដី ព្រមទាំងអ្វីៗដែលនៅចន្លោះរវាងវាទាំងពីរ គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ហើយអល់ឡោះទ្រង់មហាដឹងបំផុតចំពោះជនណាដែលសាកសមនឹងទទួលការចង្អុលបង្ហាញ។ ដូច្នេះ ទ្រង់សម្រួលដល់គេចំពោះការទទួលនូវការចង្អុលបង្ហាញនោះ។ ហើយទ្រង់ក៏មហាដឹងបំផុតចំពោះជនណាដែលមិនសាកសមនឹងទទួលការចង្អុលបង្ហាញដែរ។ ដូចនេះ ទ្រង់ក៏បានធ្វើឲ្យរូបគេងងឹតមើលមិនឃើញការចង្អុលបង្ហាញនោះ។ ទ្រង់មហាគតិបណ្ឌិតបំផុតចំពោះពាក្យបន្ទូលរបស់ទ្រង់ ទង្វើរបស់ទ្រង់ ការដាក់ច្បាប់បញ្ញត្តិរបស់ទ្រង់ និងការកំណត់របស់ទ្រង់។