Khmer Abridged Explanation of the Quran
7:31 - 7:31

ឱកូនចៅអាហ្ទាំ! ចូរពួកអ្នកស្លៀកពាក់នូវសម្លៀកបំពាក់ដែលអាចបិទបាំងរាងកាយរបស់ពួកអ្នក និងសម្លៀកបំពាក់ដែលល្អ និងជ្រះស្អាត(ពីប្រការកខ្វក់)នៅរាល់ពេលដែលពួកអ្នកប្រតិបត្តិសឡាត និងពេលតវ៉ាហ្វ(ប្រទក្សិណជុំវិញកាក់ហ្ពះ)។ ហើយចូរពួកអ្នកទទួលទាន និងផឹកចុះនូវអ្វីដែលអ្នកប្រាថ្នាអំពីចំណីអាហារល្អៗដែលអល់ឡោះទ្រង់បានអនុញ្ញាតឲ្យពួកអ្នក(អាចទទួលទាន)។ ហើយចូរពួកអ្នកកុំបំពានព្រំដែនដែលសមល្មមក្នុងការទទួលទាននិងផឹកនេះឲ្យសោះ(ពោលគឺកុំខ្ជះខ្ជាយ) និងមិនត្រូវបំពានប្រការដែលគេអនុញ្ញាតទៅរកប្រការដែលគេហាមឃាត់នោះឡើយ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនស្រឡាញ់ពួកដែលបំពានព្រំដែននៃភាពសមល្មមនោះទេ។