Khmer Abridged Explanation of the Quran
7:57 - 7:57

ហើយអល់ឡោះជាម្ចាស់ ទ្រង់គឺជាអ្នកដែលបញ្ជូនខ្យល់ជាអ្នកនាំដំណឹងល្អថានឹងមានភ្លៀងធ្លាក់។ លុះដល់ពេលដែលខ្យល់នោះបាននាំមកនូវដុំពពកដ៏ធ្ងន់ដែលពោរពេញទៅដោយទឹកនោះ យើងបានស្រោចស្រពដុំពពកនោះពីលើតំបន់ដែលក្រៀមក្រោះ ដោយយើងបានបញ្ចុះទឹក(ភ្លៀង)ចេញពីដុំពពកនោះ។ ហើយតាមរយៈទឹកភ្លៀងនោះ យើងបានបញ្ចេញនូវផលានុផលគ្រប់ប្រភេទ។ ដូចដែលយើងបានបញ្ចេញផលានុផលក្នុងរូបភាពបែបនេះដែរ យើងនឹងបញ្ចេញអ្នកស្លាប់ពីផ្នូររបស់ពួកគេ ដោយពង្រស់ពួកគេឲ្យមានជីវិតម្តងទៀត។ យើងធ្វើដូច្នោះ សង្ឃឹមថា ពួកអ្នក(មនុស្សលោកទាំងឡាយ)ចងចាំនូវសមត្ថភាពរបស់អល់ឡោះជាម្ចាស់ និងការបង្កើតរបស់ទ្រង់ពីអ្វីដែលគ្មានពីមុនមកសោះ។ ហើយពិតណាស់ ទ្រង់ជាអ្នកដែលមានសមត្ថភាពក្នុងការពង្រស់អ្នកស្លាប់ឲ្យរស់ឡើងវិញ។