ហើយដីដែលមានជីជាតិនោះ វានឹងបញ្ចេញនូវរុក្ខជាតិឲ្យដុះឡើងយ៉ាងល្អ និងពេញលេញដោយការអនុញ្ញាតពីអល់ឡោះជាម្ចាស់។ ក៏ដូច្នោះដែរ អ្នកមានជំនឿដែលស្តាប់ការទូន្មាន គឺគេនឹងទទួលបានផលប្រយោជន៍អំពីការទូន្មាននោះ ហើយវានឹងចេញលទ្ធផល ជាការសាងនូវទង្វើកុសលទាំងឡាយ។ រីឯដីដែលហិរ ខ្សោះ គ្មានជីជាតិវិញ វាមិនអាចបញ្ចេញនូវរុក្ខជាតិដែលដុះនៅទីនោះនោះឡើយ លើកលែងតែដោយលំបាកប៉ុណ្ណោះដែលគ្មានអ្វីល្អចំពោះវានោះទេ។ ក៏ដូច្នោះដែរ ពួកដែលប្រឆាំងនោះ គឺគេមិនទទួលបានផលប្រយោជន៍ពីការទូន្មាននោះទេ ហើយវាមិនចេញជាលទ្ធផល ជាការសាងនូវទង្វើកុសលណាមួយដែលផ្តល់ផលប្រយោជន៍ដល់រូបគេនោះដែរ។ ដូចដែលបានលើកឡើងជាឧទាហរណ៍ជាច្រើនប្រភេទនេះដែរ យើងក៏បានលើកឡើងនូវបណ្តាភស្តុតាងជាច្រើនប្រភេទផងដែរដើម្បីបញ្ជាក់ពីការពិតសម្រាប់ក្រុមដែលចេះដឹងគុណចំពោះឧបការគុណរបស់អល់ឡោះ។ ដូច្នេះ ពួកគេមិនរមិលគុណចំពោះវានោះទេ ហើយពួកគេគោរពប្រតិបត្តិចំពោះម្ចាស់របស់ពួកគេ។