ហើយការដែលអ្នក(ឱហ្វៀរអោន)ប្រឆាំងនឹងពួកយើង និងធ្វើបែបនេះមកលើពួកយើងនោះ គឺគ្មានអ្វីក្រៅពីដោយសារតែពួកយើងមានជំនឿនឹងបណ្តាភស្តុតាងនៃម្ចាស់របស់ពួកយើងនៅពេលដែលវាបានមកដល់ពួកយើងតាមរយៈព្យាការីមូសានោះឡើយ។ ប្រសិនបើនេះ គឺជាបាបកម្មដែលត្រូវបានគេស្តីបន្ទោសនោះ ដូច្នេះ វាគឺជាបាបកម្មរបស់ពួកយើង។ បន្ទាប់មក ពួកគេ(អ្នកចេះមនុ្តអាគម)បានតម្រង់ឆ្ពោះទៅកាន់អល់ឡោះជាម្ចាស់ដោយសុំបួងសួងពីទ្រង់ដោយអង្វរករទ្រង់ថាៈ ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្តាប្រទានភាពអត់ធ្មត់ដល់ពួកយើងដើម្បីពង្រឹងពួកយើងឲ្យស្ថិតនៅលើការពិតផង ហើយសូមទ្រង់មេត្តាឲ្យពួកយើងបានស្លាប់ក្នុងនាមជាអ្នកមូស្លីមដែលប្រគល់ខ្លួនចំពោះទ្រង់ ជាអ្នកដែលទទួលយកនូវបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជាអ្នកដែលដើរតាមអ្នកនាំសាររបស់ទ្រង់ផងចុះ។