Khmer Abridged Explanation of the Quran
7:131 - 7:131

ហើយនៅពេលដែលភាពសម្បូរសប្បាយ ផលានុផលទទួលបានផលច្រើន និងតម្លៃទំនិញចុះថោកបានមកដល់ក្រុមហ្វៀរអោននោះ ពួកគេនិយាយថាៈ គេផ្តល់ប្រការទាំងនេះដល់ពួកយើង គឺដោយសារតែពួកយើងសាកសមនឹងទទួលបានវា ហើយគេជ្រើសរើសពួកយើងជាពិសេសសម្រាប់វា។ តែនៅពេលដែលពួកគេជួបប្រទះនូវរឿងអាក្រក់ ដូចជាគ្រោះរាំងស្ងួត គ្រោះទុរ្ភឹក្ស និងជំងឺរាតត្បាតកើតឡើងនោះ ពួកគេបែរជាចោទប្រកាន់ទៅលើព្យាការីមូសា និងអម្បូរអ៊ីស្រាអែលដែលនៅជាមួយគាត់ទៅវិញ ទាំងដែលការពិត អ្វីៗដែលពួកគេទទួលរងនោះ គឺជាការកំណត់ពីអល់ឡោះជាម្ចាស់ ហើយទាំងពួកគេ និងព្យាការីមូសា គឺមិនបានចាត់ចែងអ្វីក្នុងរឿងនេះនោះឡើយ លើកលែងតែអ្វីដែលព្យាការីមូសាបានសុំបួងសួងទៅលើពួកគេប៉ុណ្ណោះ។ ក៏ប៉ុន្តែភាគច្រើននៃពួកគេ គឺមិនដឹងអ្វីនោះឡើយដោយពួកគេបង្វែររឿងទាំងនោះទៅលើអ្នកផ្សេងក្រៅពីអល់ឡោះនោះ(ថារឿងទាំងនោះកើតឡើងដោយសារអ្នកនេះ ឬអ្នកនោះ មិនមែនមកពីអល់ឡោះជាម្ចាស់ឡើយ)។