Khmer Abridged Explanation of the Quran
7:161 - 7:161

ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលអល់ឡោះជាម្ចាស់បានមានបន្ទូលទៅកាន់អម្បូរអ៊ីស្រាអែលថាៈ ចូរពួកអ្នកចូលទៅកាន់ពៃតុលមូកទ្ទិស(ក្រុងយេរូសាឡឹម) ហើយចូរពួកអ្នកទទួលទាននូវផលានុផលរបស់វាពីកន្លែងណាក៏បាន និងពេលណាក៏បានតាមដែលពួកអ្នកចង់ ហើយពួកអ្នកត្រូវពោលថាៈ ឱម្ចាស់របស់យើង! សូមទ្រង់មេត្តាលើកលែងទោសកំហុសដល់ពួកយើងផងចុះ។ ហើយចូរពួកអ្នកចូលតាមបណ្តាទ្វារ(របស់វា)ដោយឱនលំទោនចំពោះម្ចាស់របស់ពួកអ្នក។ ប្រសិនបើពួកអ្នកធ្វើដូច្នោះ យើងនឹងអធ្យាស្រ័យនូវបាបកម្មទាំងឡាយរបស់ពួកអ្នក។ ហើយយើងនឹងបន្ថែមនូវប្រការល្អទាំងនៅក្នុងលោកិយនិងនៅថ្ងៃបរលោកសម្រាប់បណ្តាអ្នកដែលសាងអំពើល្អ។